A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 21 November 2013

Facebook user arrested for defamation freed [Defamation is not a criminal offence, only a civil offence so he cannot be arrested. The police chief should be charged with illegal arrest and false imprisonment!] យុវជន​លេង​ហ្វេ​សប៊ុក​នៅ​ខេត្ត​ស្ទឹងត្រែង ត្រូវបាន​ដោះលែង​វិញ​ហើយ បន្ទាប់​ពី​ទទួលស្គាល់​កំហុស​​

Give our kids a better deal 

Cheth Sovichea, a Facebook user who was arrested on a defamation charge for criticizing a military police chief.


PHNOM PENH (The Cambodia Herald) -- Stung Treng military police officers have released a Facebook user who was arrested on a defamation charge for criticizing a military police chief on his Facebook page.


Cheth Sovichea, a staff member for the Telephone Company in Stung Treng province, was arrested on Wednesday, after he posted a message criticizing military police commander, Ieng Vandy.



He was released that same day after he signed a letter of fault confessing to the defamation.



Before he was arrested, Cheth Sovichea posted on his Facebook page along with a photo of Ieng Vandy, "Come to take money, and use inappropriate words … I wouldn't expect that out of him [Ieng Vandy] with his high position, but his words are not even equal to dirt."



The 23 year-old Facebook user made his criticism after local media had reported in their Facebook pages that military police officers in Stung Treng province seized several motorcycles from residents and charged them $200 each to get them back.


ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013, ម៉ោង 06:52 PM​

​យុវជន​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ លោក ចិត្រ សុវិជ្ជា/រូបថតពីហ្វេសប៊ុ
​យុវជន​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ លោក ចិត្រ សុវិជ្ជា ដែល​ត្រូវបាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ពុធ ត្រូវ​បាន​​ដោះលែង​វិញ​ហើយ ដោយ​លោក​បាន​សុំទោស និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន​។​
​កាលពី​ព្រឹក​ថ្ងៃ​ពុធ សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង បាន​ឃាត់ខ្លួន​លោក ចិត្រ សុវិជ្ជា ដែល​ត្រូវបាន​ពីបទ បរិហាកេរ្តិ៍​តាមរយៈ​Facebook លើ​រូប​លោក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​។​
​លោក ចិត្រ សុវិជ្ជា សរសេរ​នៅលើ​ហ្វេ​សប៊ុក​របស់​ខ្លួន​ល្ងាច​ថ្ងៃ​ពុធ​នេះ​ថា​៖«....​ខ្ញុំ​ចង់​និយាយ​ពាក្យសុំ​អភ័យទោស​ទៅកាន់ លោក​វរៈសេនីយឯក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​, ដែល​ខ្ញុំ​បាន​ធ្វើ​ខុសឆ្គង​ទៅលើ​គាត់ ដោយ​ប្រើប្រាស់​ពាក្យសម្តី​មិន​គួរ​គប្បី ទៅកាន់​គាត់​ដែល​ជា​មនុស្ស​មាន​ឋានៈ​ខ្ពង់ខ្ពស់​ម្នាក់ ហើយ​រាល់​សម្តី​របស់​ខ្ញុំ​ដែល​ខ្ញុំ​បាន​និយាយ ខ្ញុំ​សុំ​សារភាព​ថា​ខ្ញុំ​ពិត​ជា​ខុស​មែន​»​
​ការចាប់ខ្លួន​យុវជន​មួយ​នេះ ដោយសារ​គាត់ បាន​សរសេរ​រិះគន់​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្ទឹងត្រែង លោក អៀង វ៉ាន់ឌី ដោយ​សមត្ថកិច្ច ចាត់ទុកថា នេះ​ជា​ការប្រើ​ពាក្យ​សម្តី​មិន​សមរម្យ និង​រិះគន់​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ លោក ចិត្រ សុវិជ្ជា បាន​បង្ហោះ​លើ​ហ្វេ​សប៊ុក​របស់ខ្លួន កាលពី​ពេល​ថ្មីៗ​ថា «....​មក​ដើម្បី កើប​លុយ​...​ប្រើប្រាស់​សម្តី​បាត​ផ្សារ​មិន​នឹកស្មាន​ថា​ឋានៈ​ខ្ពស់​តែ សម្តី​មិន​ស្មើ​ធូលី​... ឆាប់​ចេញពី​ខេត្ត​នេះ​ទៅ​!»​។ ការប្រើ​ពាក្យ​បង្ហោះ​នេះ គឺ​សំដៅ​ទៅ​រក​មេបញ្ជាកា​រក​ង​រាជ​អាវុធហត្ថ​ខេត្ត ស្ទឹងត្រែង​។​
​លោក ចិត្រ សុវិជ្ជា បាន​សន្យាថា​នឹង​មិន ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​ទៅលើ​គាត់​ទៀត​ទេ និង​អ្នក​ដ​ទៃ​ផ្សេងទៀត ចាប់ពី​ពេលនេះ​តទៅ ។ លោក​បញ្ជាក់ថា​៖«​ដោយ​ការគិត​ខ្លី​របស់​ខ្ញុំ​មួយ​ពេល​ធ្វើឲ្យ ខ្ញុំ​ប្រព្រឹត្ត​ទង្វើ​មួយ​មិនគួរ​គប្បី​, ម្យ៉ាងវិញទៀត​ខ្ញុំ​មិនមែន​អ្នកសារព័ត៌មាន​ខ្ញុំ​ពិតជា​សោកស្តាយ​នូវ​ទង្វើ​របស់​រូបខ្ញុំ​ខ្លាំងណាស់​, សូម​អ្នក​ទាំង​កុំ​យក​តម្រាប​តាម​រូបខ្ញុំ​»​។​
​លោក ចិត្រ សុវិជ្ជា មាន​អាយុ​២៣​ឆ្នាំ និង​ជា​បុគ្គលិក​សាខា ក្រុមហ៊ុន​ទូរស័ព្ទ​Cellcard នៅ​ខេត្ត​ស្ទឹងត្រែង​។​សារព័ត៌មាន ចុះផ្សាយ​ថា លោក ចិត្រ សុវិជ្ជា បាន​សរសេរ​រិះគន់​លោក​មេបញ្ជាការ​ខេត្ត បន្ទាប់​ពី​ព័ត៌មាន​គេហទំព័រ​ក្នុងស្រុក បាន​បង្ហោះ​ទៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​រិះគន់​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ចាប់​ម៉ូតូ​ជាច្រើន​គ្រឿង រួច​ដោះ​លែង​វិញ ជា​ថ្នូរ​ទទួល​ប្រាក់ ២០០​ដុល្លារ​ក្នុង​ម៉ូតូ​មួយ​គ្រឿង​។​ប៉ុន្តែ លោក អៀង វ៉ាន់ឌី បាន​បដិសេធ​ទៅនឹង​ការចោទប្រកាន់​នេះ​។
VOD មិនទាន់​អាច​ទាក់ទង លោក អៀង វ៉ាន់ឌី ដើម្ប​អត្ថាធិប្បាយលើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។​
​កាលពី​ខែ​មីនា គ្រូ​ង្រៀន​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក ភែ​ល ភារុណ ត្រូវបាន​នគរបាល​កោះ​ឲ្យចូល​ទៅ​បំភ្លឺ​អំពី​ករណី​ដែល​លោក បង្ហោះ​រឿង​នគរបាល​ចាប់​ម៉ូតូ​របស់​គាត់​លើ​ហ្វេ​សប៊ុក ដែល ពាក់ព័ន្ធ​នឹង​បរិហារកេរ្តិ៍​។ តែ​លោក ក៏​ត្រូវបាន​ដោះ​លែង​បន្ទាប់ពី​សាកសួរ​ហើយ​។ ការចាប់ខ្លួន​យុវជន​ហ្វេ​សប៊ុក​នេះ ត្រូវបាន​សង្គម​ស៊ីវិល​មើលឃើញថា ជា​ការគំរាម​កំហែង​​សេរីភាព​នៃ​ការបញ្ចេញ​មតិ​លើ​ហ្វេ​សប៊ុក និង​ការ​ជា​គំរាម​ដល់​អ្នកលេង​ហ្វេ​សប៊ុក​ផ្សេងៗ​ទៀត​៕
​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

3 comments:

Anonymous said...

Police extortion,crooks always did that in Nambodia,where the money goes? His pockets or gov't treasury?

Anonymous said...

they should put this guy more in jail.,
he can not bad mouth about peoples
he needed to respect their privacies, family value, etc..

Anonymous said...

this guy was deserved to be arrested,

he has no family values,,
he went too far to bad mouth peoples,

he can not cross the red lines
stop blaming on authorities.,