A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 November 2013

CNRP to organise its 4th mass protests on Human Rights Day on 10th December គណបក្ស​​សង្គ្រោះ​​ជាតិ​​គ្រោង​​ធ្វើ​​មហា​​បាតុកម្ម​​លើក​​ទី​​បួន ចំ​​ថ្ងៃ​​ទិវា​​សិទ្ធិ​មនុស្ស ១០​ធ្នូ​​

ដោយ៖​ តាំង វីដា និង ដួង សុខា​ | ថ្ងៃចន្ទ ទី18 ខែវិច្ឆិកា ឆ្នាំ2013 | 3 ម៉ោង មុន

ស្តាប់សំឡេង៖​

ចម្លងទុក
មហាបាតុកម្មលើក​ទីបី របស់​គណបក្សសង្គ្រោះជាតិ នា​ពេល​កន្លង​មក (រូបថត តាំង វីដា)
​គណបក្ស​សង្គ្រោះ​ជាតិ​​ គ្រោង​ធ្វើ​មហា​បាតុកម្ម​ជា​លើក​ទី​បួន ដែល​​មាន​​ទ្រង់​ទ្រាយ​​ធំ​ជាង​​មុន ចំ​ថ្ងៃ​បុណ្យ​​សិទ្ធិមនុស្ស​​អន្តរជាតិ ១០​ធ្នូ ដើម្បី​​បន្ត​ការ​ទាម​ទារ​​រក​​យុត្តិ​ធម៌​​ជុំវិញ​​ការ​បោះ​ឆ្នោត និង​វែក មុខ​ឃាតករ​ពិត ករណី​​សមត្ថកិច្ច​ប្រើ​ហិង្សា​បង្ក្រាប​ពលរដ្ឋ​នៅ​ស្ពាន​ស្ទឹងមានជ័យ​។​
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​​ថា មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​១០​ធ្នូ នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​មួយ​​ទូទាំង​ប្រទេស ស្រប​​នឹង​​ទិវា​​សិទ្ធិ​មនុស្ស ដើម្បី​បង្ហាញ​ពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​​ជា​ម្ចាស់ឆ្នោត ទាមទារ​​ស្វែងរក​ការ​ពិត និង​​ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​​ការ​បោះឆ្នោត​ ​៖ "​ជាមួយ​គណបក្សប្រជាជន គឺ​ត្រូវ​ផ្តើម​ចេញ​ដំបូង​បំផុត រកយុត្តិ​ធម៌ជុំវិញ​ការ​បោះឆ្នោត​កន្លង​មក​សិន បើ​សិន​អត់​​​ជជែកគ្នា​​​រឿងការ​ពិត ជុំវិញ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥​ កន្លង​មក​ទេ​ គឺ​យើង​មិន​អាច​មាន​ជំនឿ​ជឿ​ជាក់​ថា គណបក្សប្រជា​ជន​នឹង​ធ្វើ​ការ​កែ​ទម្រង់​អី​ទៅ​មុខ​ទៀត ឥឡូវ​នេះ​កុំ​ថា​ឡើយ​យើង​ចាំ​ដល់​ដាច់ឆ្នាំ ដូច្នេះ​​ហើយ​យើង​មិន​ចាំ​បាច់​ចាំ​ដល់​ដាច់​ឆ្នាំ​តេ​ យើង​នឹង​ធ្វើ​បាតុកម្ម​បណ្តើរ​ៗ"។
​លោក កឹម សុខា បន្តថា មហា​​បាតុកម្ម​លើក​ទី​៤ ក៏​នឹង​​ទាមទារ​ឲ្យមាន​ការស្វែងរក​ជនដៃដល់​បាញ់សម្លាប់​​ពលរដ្ឋ ករណី​ប៉ះទង្គិច​គ្នា​រវាង​សមត្ថកិច្ច និង​កម្មករ​​រោងចក្រ SL នៅ​ស្ពាន​ស្ទឹងមានជ័យ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា រួម​នឹង​ការទាមទារ​ឲ្យ​រដ្ឋាភិបាល​កាន់អំណាច បញ្ឈប់​សកម្មភាព​ប្រើ​ហិង្សា​លើ​ប្រជា​ពលរដ្ឋ​ផង​ដែរ​។ លោក​ថា គណបក្ស​មិន​ទាន់​សម្រេច​ថា នឹង​មាន​ការ​ដង្ហែ​ក្បួន យក​ញត្តិ​ស្នាម​មេដៃ​ពលរដ្ឋ ដាក់​ទៅ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួលបន្ទុក សិទ្ធិមនុស្ស​នៅ​កម្ពុជា ឬ​យ៉ាងណា​នោះទេ​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ឲ្យដឹងថា គណបក្ស​នេះ នៅតែ​បើកចំហរ កិច្ច​ចរចា និង​លក្ខខណ្ឌ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​បានស្នើ ប៉ុន្តែ ចំពោះ​សំណើ​បង្កើត​គណៈកម្មកា​រឯក​រាជ្យ​ដោះស្រាយ​បញ្ហា​បោះឆ្នោត គឺ​មិន​អាច​ទៅរួច​នោះទេ ព្រោះ​ខុស​នឹង​ច្បាប់​ ​៖ "អាហ្នឹង​ស៊ី​សង​ទៅ​លើ​ខ្លួន​គេ​ទេ គិត​ឃើញ​យ៉ាង​ម៉េច​ធ្វើ​អី​ធ្វើ​ទៅ ប៉ុន្តែ​គ្រាន់​ថា​អ្វី​ៗគឺ​ថា​គោរព​តាម​​ច្បាប់ ព្រោះ​យើង​អ្នក​​​​ប្រជា​ធិបតេយ្យ លៃ​ម៉េច​ឲ្យ​គោរព​តាម​ច្បាប់​ទៅ​​បាន​ហើយ គណបក្ស​ប្រជា​ជន​កម្ពុជាក៏​គ្មាន​ងាក​រេ​ទៅ​ណា​ដែរ​​ ព្រោះខ្លួន​អាង​លើ​ច្បាប់"។
​ជា​រៀងរាល់ឆ្នាំ ក្នុង​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ អង្គការ​សង្គម​ស៊ីវិល និង​​សហជីព ដែល​​ធ្វើកា​រលើ​វិស័យ​​សិទ្ធិ​មនុស្ស និង​​ច្បាប់ តែង​​ជួបជុំ​គ្នា ប្រារព្ធ​​ទិវា​អន្តរ​ជាតិ​​​នេះ​។​
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(C-CAWDU) លោក អាត់ ធន់ ឲ្យដឹងថា នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស ១០​ធ្នូ ឆ្នាំនេះ សហជីព​នេះ​នឹង​​ដឹកនាំ​កម្មករ​ប្រមាណ​៤​ពាន់​នាក់ ដង្ហែ​ក្បួន​ទាមទារ​លក្ខខណ្ឌ​​ការងារ​៥​ចំណុច រួម​នឹង​ការទាមទារ​ស្វែងរក​ជនដៃដល់​ករណី​បាញ់សម្លាប់​ពលរដ្ឋ​ម្នាក់​លើ​ស្ពាន​ស្ទឹងមានជ័យ​ផងដែរ​។ លោក​ថា ដោយសារ​ក្នុង​ការទាមទារ​នេះ គឺ​មាន​ចំណុច​ស្របគ្នា​មួយ ជាមួយនឹង​គណបក្ស​សង្គ្រោះ​ជាតិ ហេតុដូចនេះ សហជីព​​នេះ អាច​នឹង​ពិចារណា​ចូលរួម​ជាមួយ​មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ​៖ "តាម​ពិត​ទៅ​យើង​​រៀបចំ​ក្បួន​ ៤ ទៅ​៥​ពាន់​នាក់ ក្នុង​​ការ​ធ្វើ​ថ្ងៃ​ហ្នឹង​ហើយ យើង​អត់​ដឹង​ទេ ទើប​ថ្ងៃ​នេះ​ដែល​យើង​ដឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិគេ​ធ្វើ​ដែរ អញ្ចឹង​មាន​ន័យ​ថា វា​អាច​នឹង​មាន​ការ​ធ្វើ​ពីរ​កន្លែង ឬ​វា​មានការ​អាច​ធ្វើ​ចូល​រួម​គ្នា​យ៉ាង​ម៉េច​ ប៉ុន្តែ​គ្រាន់​ថា​​ពេល​ហ្នឹង​គឺ​យើង​អត់​ទាន់​ដឹងដែរ"។

​កន្លងមក មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ក៏​បាន​ដាក់​ឱសានវាទ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) នៅត្រឹម​ចុងឆ្នាំ​នេះ ដើម្បី​ចរចា​ដោះ​ស្រាយ​​​វិបត្តិ​នយោបាយ​ដែល​កើត​មាន​ក្រោយ​ការបោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា​។ គណបក្ស​សង្គ្រោះ​ជាតិព្រមាន​ថា ខ្លួន​នឹង​ឈប់​ចរចា​ជាមួយ​គណបក្ស​​​កាន់អំណាច ប្រសិនបើ​គណបក្ស​នេះ​មិន​ទទួលយក​លក្ខខណ្ឌ​ចរចា​របស់​ខ្លួន​៕
សរសេរមកកាន់លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

No comments: