A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 6 November 2013

Analysis: The CNRP had a closed door meeting because they have something to hide? វិភាគ​៖ ​តើ​មាន​អ្វី​លាក់បាំង បាន​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា​ប្រជុំ​បិទទ្វារ​?​

ដោយ៖​ ពៅ មេត្ដា​ | ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013 | 4 ម៉ោង មុន

ស្តាប់សំឡេង៖​

ចម្លងទុក
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបគ្នា​ដោយ​បិទទ្វារ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា​នេះ មិន​បាន​លាតត្រដាង​ព័ត៌មាន​ដូច​ការជួប​លើក​​​មុនៗ​ដែរ គឺ​គ្រាន់​តែ​​បញ្ជាក់​​ថា ទទួលបាន​លទ្ធផល​ច្រើន​។ កាល​ពី​ លោក ហ៊ុន សែន និង​ លោក សម រង្ស៊ី ជួបគ្នា នៅ​ថ្ងៃ ទី​១៦ និង​១៧​ ខែ​កញ្ញា ពួក​គេ​ក៏​បាន​ថ្លែង​ឲ្យ​សាធារណ​ជន​បាន​​ដឹង​ដែរ​​ថា  ទទួលបាន​ផល​ច្រើន តែ​គណបក្ស​​ប្រជាជន​កម្ពុជា​នៅតែ​​បន្ត​បង្កើត​សភា និង​រដ្ឋាភិបាល​ម្នាក់ឯង ចំណែក​​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​ម្តង​ហើយ​ម្តងទៀត​។​
​ការ​មិន​បើកចំហ​ព័ត៌មាន​ពី​ការប្រជុំ​ទ្វេរ​ភាគី​នេះ នាំឲ្យ​មាន​​ចម្ងល់​លើកឡើងថា បើ​អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស​នេះ ជជែក​ពី​បញ្ហា​ប្រទេស​ជាតិ ហេតុ​អ្វី​​មិន​ផ្សព្វផ្សាយ​ឲ្យ​ប្រជា​ពលរដ្ឋ​បានដឹង​?
​អ្នកស្រាវជ្រាវ​ឯករាជ្យ​​នៅ​រាជបណ្ឌិត​សភា​​កម្ពុជា លោក អ៊ុក វណ្ណា ហៅ​គណបក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ថា កំពុង​ធ្វើ​នយោបាយ​បិទ​មុខ​។ លោក​ថា ប្រសិនបើ​ការជួប​បើកចំហ​ព័ត៌មាន​នោះ  អ្នក​ដែល​មានចំណេះដឹង​គេ​អាច​នឹង​ជួយ​ផ្តល់​មតិ​យោបល់ តែបើ​ជួប​បិទបាំង​ព័ត៌មាន​ដូច​នេះ ប្រហែល​​ម្ចាស់​ឆ្នោត​​មិន​​ទទួល​យក​ទេ​ ៖ "មនុស្ស​ច្រើន​ណាស់​ដែល​គេ​​ខំ​​មកបោះ​ឆ្នោត​ មិនមែន​​អ្នក​​៥៥ ឫអ្នក​៦៨​បោះ​ឆ្នោត​ឲ្យខ្លួន​ឯង​​ទេ សំឡេង​រាប់​លាន​អ្នក​ដែល​ទៅ​បោះ​ឆ្នោត​​ឲ្យ​ ហើយ​អ្នក​ដែល​មិន​បាន​បោះ​ឆ្នោតគឺគេចង់​ដឹង​ណាស់​ ជាពិសេស​អ្នក​ដែល​មិន​បាន​ទៅ​បោះ​​ឆ្នោត​ និង​អ្នក​ដែល​ត្រូវបាន​គេ​រំលោភ​សិទ្ធិ​ មិនបាន​ទៅ​ឆ្នោត គឺឈឺចាប់​ខ្លាំងណាស់ គេចង់​ដឹង​​តើ​អ្នកឯង​ធ្វើស្អីទៀតទៅថ្ងៃ​អនាគត​ ហើយ​បើ​អ្នក​ឯ​ងមកធ្វើ​​បិទបាំងអញ្ចឹង​" ។
​កាលពី​សប្តាហ៍​មុន ​លោក សម រង្ស៊ី ប្រកាស​ជំហ​រថា លោក​នឹង​ទាមទារ​ឲ្យមាន​ភាគី​ទីបី ធ្វើ​ជា​អាជ្ញា​​កណ្តាល និង​មាន​អ្នកព័ត៌មាន​ចូលរួម​យក​ព័ត៌មាន​ផ្សព្វផ្សាយ​​បាន​ដឹង ពេល​មន្ត្រី​គណបក្ស​ទាំងពីរ​ជួប​គ្នា​ជា​ថ្មី​។ តែ​ លោក ជាម យៀប សមាជិក​គណៈ​អចិន្ត្រៃយ៍​​គណបក្ស​ប្រជា​ជន​កម្ពុជា​ លើក​ឡើងថា ការ​ជួប​នោះ​មិន​អាច​ឲ្យ​អ្នក​ព័ត៌មាន ឬ​ភាគី​ទី​បី​ចូល​រួម​បាន​ទេ ព្រោះ​ជា​រឿង​សំខាន់​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​សន្តិសុខ​ជាតិ​។
​សម្រាប់​ លោក អ៊ុក វណ្ណា បញ្ជាក់ថា បើ​ជជែក​ពី​ការដោះស្រាយ​វិបត្តិ​ន​យោ​យ​បាយ ពី​ការស្វែងរក​យុត្តិធម៌​ក្នុង​សង្គម​នោះ ជា​បញ្ហា​របស់​ជនរួមជាតិ​ទាំង​អស់​គ្នា ដូច្នេះ​មិន​មាន​អ្វី​ត្រូវ​លាក់បាំង​ទេ​ ៖ "នេះរឿងទាំងអស់គ្នា​តើ​ រឿងអីបានជា​គាត់​អត់ត្រូវ​ឲ្យ​គេដឹង​ គាត់ដាក់សារព័ត៌មាន​ទៅ ដាក់កាសែត ដាក់ទូរទស្សន៍ ទាំងអស់​ឲ្យ​គេ​ដឹង ពីព្រោះ​​ទូរ​ទស្សន៍​​បច្ចុប្បន្ន​​មិន​គួរ​ផ្សាយ​​ពាណិជ្ជ​កម្ម​ ខុសក្បួន​ពេក​ទេ គួរ​តែផ្សាយ​ពីនយោបាយ បន្ដផ្ទាល់​ចំពោះ​អ្នកដែលនិយាយគ្នា"​។
​ជុំវិញ​ការជួបប្រជុំ​ដោយ​បិទទ្វារ​នោះ ក៏​មាន​ប្រតិកម្ម​នានា​ពី​ប្រជាពលរដ្ឋ​​ដែរ​។ ប្រជា​ពលរដ្ឋ​ខ្លះ​បញ្ចេញ​ប្រតិ​កម្មតាម​ វិទ្យុ​សំបុក​​ឃ្មុំ  វិទ្យុ​សារិកា និង​តាម​បណ្តាញ​​ហ្វេ​ស​​ប៊ុក​ជាដើម​។ 

​កាលពី​ថ្ងៃ​ទី​៣០ ​ខែតុលា VOD បាន​បង្ហោះ​សំនួរ​ស្ទង់​មតិ​ដោយ​​សួរថា តើ​គណបក្ស​ទាំង​ពីរ​គួរ​បើកចំហ​ព័ត៌មាន​កម្រិតណា ជូន​ដល់​ប្រជាពលរដ្ឋ​?​។​ រយៈពេល​បង្ហោះ ៥​ម៉ោង​មាន អ្នក​ចុច​​ចូលចិត្ត​២៩៧​​នាក់ អ្នក​ចែករំលែក​បន្ត​៥០ និង​អ្នក​ផ្តល់​មតិ​យោបល់​ចំនួន​៥៣​។​
​អ្នក​ដែល​​ផ្តល់​មតិ​យោបល់​ទាំង​៥៣​នាក់ គឺ​ពួកគេ​ភាគច្រើន​ចង់​ឲ្យ​ផ្សាយ​ផ្ទាល់​ពី​ជំនួប​នោះ តាមរយៈ​វិទ្យុ ឬ​ទូរទស្សន៍ ហើយ​មាន​អ្នកខ្លះ​លើកឡើងថា​ ត្រូវ​​បើកចំហ​ព័ត៌មាន​ឲ្យបាន យ៉ាងតិច​៩០%​។ មូលហេតុ​ដែល​អ្នក​ប្រើ​ហ្វេ​ប៊ុក​ទាមទារ​ឲ្យ​ផ្សាយ​ផ្ទាល់​នេះ ដោយសារ​ពួកគេ​ចង់​ឲ្យ​អ្នក នយោបាយ​ជជែក​​ផ្តោត​លើ​ផល​ប្រជ​យោជន៍​ជាតិ​ជា​មូលដ្ឋាន​សំខាន់​។​
​អ្នក​ប្រើ​ហ្វេ​ប៊ុក ឈ្មោះ ឆាយ វី​ណា លើកឡើងថា​ បើ​នៅ​តែ​រឹងទទឹង​មិន​ព្រម​ផ្សាយ​​បន្ត​ផ្ទាល់​ពេល​កំពុង​ចរចា​មានន័យថា អ្នកនយោបាយ​ក្បត់​ប្រជា​ពលរដ្ឋ ព្រោះ​ធ្លាប់​ធ្វើ​ដូច្នេះ​ច្រើន​​ដង​ហើយ​។​
​អ្នក​ប្រើ​​ហ្វេ​ស​បុក​ ឈ្មោះ លីវ សារ៉ុម សរសេរថា ឲ្យ​​អ្នក​សារ​ព័ត៌មាន​ចូល​ទៅ​យក​ព័​ត៌មាន​ទៅ ដូចជា វី​អូ​ឌី អាស៊ីសេរី ។​ល​។​
​អ្នក​ប្រើ​ហ្វេ​សប៊ុក​ម្នាក់​ទៀត ​ឈ្មោះ សំឡេង ឈិ​តឡេង សរសេរ​ជា​ភាសា​អង់គ្លេស​ក្នុង ន័យ​ថា កម្ពុជា​​ខ្មែរ​ទាំងអស់​គ្នា ដូច្នេះ​គណបក្ស​ប្រជាជន​​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​។​
​ប្រធាន​លេខាធិការដ្ឋាន​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ លោក សួន ប៊​ន​ស័ក្តិ លើកឡើងថា ការ​មិន​បើកចំហ​ព័ត៌មាន អាច​នាំឲ្យ​ប្រជាពលរដ្ឋ​បារម្ភ​​ថា កិច្ចពិភាក្សា​នោះ អ្នក​នយោបាយ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ម្ចាស់​​ឆ្នោត​ ៖ "អ្វីដែលជា​ផល​ប៉ះពាល់​គឺគេចង់និយាយ​ថា ការដែល​ចរចា​ហ្នឹង​ គឺម្នាក់ៗ​ហ្នឹង គឺមិនបាន​គិត​​ពីរឿង​ឆន្ទៈ ឫផល​ប្រយោជន៍​ប្រជា​ពលរ​ដ្ឋ​​ប៉ុន្មាន​ទេ​ គឺអាការដែល​មិនឲ្យ​ដឹង​ហ្នឹង គឺអាចថា​ នាំមាន​ការសង្ស័យ​ថា​គាត់​និយាយ​តែរឿង​​ឆន្ទៈ​របស់គ្នាគាត់​ ឫក៏តែឆន្ទៈក្រុម​តែប៉ុណ្ណា មិនប្រាកដ​ថា​​យក​​ផលប្រយោជន៍ជាធំ​ទៅចរចាគ្នាទេ​ "​។
​លោក អ៊ុក វណ្ណា ផ្តល់​ជា​អនុសាសន៍​ថា ដើម្បី​ឲ្យ​កិច្ច​ពិភាក្សា អាច​រក​ចំណុច​រួម​​ឃើញ ហើយ​អាច​បាន​ជា​ផលប្រយោជន៍​ដល់​ម្ចាស់​ឆ្នោត ​គឺ​ត្រូវ​បើក​ចំហរ​​ព័ត៌មាន​ហើយ​មាន​ភាគី សំខាន់ បួន​ចូលរួម​ គឺ​ទី​១-អ្នក​មាន​សិទ្ធិ​សម្រេច​មាន​ លោក ហ៊ុន សែន​និង ​លោក សម រង្ស៊ី ទី​២-មន្ត្រី​គណបក្ស​ទាំងពីរ ទី​៣-តំណាង​​ស្ថាប័ន​ព្រះមហាក្សត្រ និង​ទី​៤-តំណាង​ស្ថានទូត និង​អង្គការ​សង្គម​ស៊ីវិល៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments: