A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 14 August 2013

CNRP spokesman explains the reasons why the party lodges electoral complaints អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​ពី​មូលហេតុ នៃ​ការដាក់​ពាក្យបណ្តឹង​

(ថ្ងៃទី 14 សីហា 2013,) | ដោយ: មុនី​រាជ​ CEN

ភ្នំពេញ: តំណាង​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្តា​រាជធានី​-​ខេត្ត បាន​យកពាក្យ​បណ្តឹង ដាក់​ប្តឹង​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣​នេះ​។​
​ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៣​ថា នៅតាម​បណ្តា​ខេត្ត​មួយចំនួន និង​តាម​មណ្ឌល​របស់គេ ហើយ​ក្នុងនាម​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង ការប្តឹង​នេះ គឺ​ទាក់ទង​ទៅនឹង​ភាពមិនប្រក្រតី​ជាច្រើន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​លទ្ធផល​នៃ​ការបោះឆ្នោត ជុំវិញ​រឿង​បញ្ជី​ឈ្មោះ ភាពមិនប្រក្រតី​ក្នុង​ថ្ងៃ​បោះឆ្នោត និង​លិខិតបញ្ជាក់​អត្តសញ្ញាណ​។​
​ ទាក់ទង​នឹង​ការដាក់​ពាក្យបណ្តឹង​ជំទាស់ ទៅនឹង​ការប្រកាស​លទ្ធផល​បោះឆ្នោត លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់​បន្តថា បើ​ភាពមិនប្រក្រតី​នៅតែ​មិន​ដោះស្រាយ គឺ​នៅសល់​ជម្រើស​ចុងក្រោយ​មួយទៀត គឺ​មហា​បាតុកម្ម​តែម្តង ចំពោះ​ថ្ងៃ​ធ្វើ​។ មហា​បាតុកម្ម​នេះ​នៅ​មិនទាន់​កំណត់​នៅឡើយ​ទេ ព្រោះ​យើង​យក​ជម្រើស​មួយ គឺ​ដោះស្រាយ​ដោយ​សន្តិវិធី ក៏ប៉ុន្តែ​ត្រូវ ដោះស្រាយ​ភាពមិនប្រក្រតី រួចរាល់ ដោយ​សន្តិវិធី​សិន មិនទាន់បាន​គិតគូ​ដ​ល់​ការធ្វើ​មហា​បាតុកម្ម​នៅឡើយ​ទេ​។​


​ជុំវិញ​ ការវិលត្រឡប់​របស់លោក សម រង្ស៊ី ពី​ក្រៅប្រទេស​វិញ ត្រូវបាន​លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​បន្ថែមថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​វិល​ត្រឡប់មក​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៣៕​
- See more at: http://www.cen.com.kh/localnews/show_detail/19?token=Y2JhODVjMW#sthash.ImU9KACc.dpuf

No comments: