A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 26 July 2013

Sam Rainsy's and Kem Sokha's messages on the last dasy of campaign លោក​សម រង្ស៊ី និង​លោក​កឹម សុខា ថ្លែង​សារ​នយោបាយ​ថ្ងៃ​ឃោសនា​ចុង​ក្រោយ

IMG_3681
ភ្នំពេញៈ ក្រោយ​ពី​ដំណើរ​ឃោសនា​បោះ​ឆ្នោត​តាម​បណ្តា​ខេត្ត​ចំនួន ១៥ ខេត្ត​សំខាន់ៗ លោក សម រង្ស៊ី​និង​លោក កឹម​ សុខា បាន​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ដោយ​បាន​ថ្លែង​សារ​នយោបាយ​ខ្លី​​ជាមួយ​សកម្មជន​ខ្លួន​រាប់​ម៉ឺន​នាក់​នៅ​ ទីលាន​ប្រជាធិបតេយ្យ។
ដោយ​មាន​សម្លេង​ស្រែក​ហ៊ោ «ដូរ! ដូរ!» លោក សម រង្ស៊ី​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​បច្ចុប្បន្ន ដែល​អសមត្ថភាព​ដឹកនាំ​ ដោយ​លោក​បាន​លើក​ឡើង​ថា «ទឹក​ដី ព្រៃ​ឈើ ព្រៃ​ភ្នំ បឹង​បួរ ត្រូវ​បាន​មេដឹកនាំ​បច្ចុប្បន្ន​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​អស់​ហើយ។ ពេល​ឈ្នះ​ឆ្នោត យើង​នឹង​យក​វា​មក​វិញ»
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​លើក​ឡើង​ពី​គោល​នយោបាយ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ថា​នឹង​លើក​កម្ពស់​តម្លៃ​យុវជន និង​បំបាត់​អំពើ​ពុក​រលួយ ដែលនាំ​ឲ្យ​បាត់​បង់​ថវិកា​ជាតិ​យ៉ាង​ច្រើន។
លោក​បាន​ថ្លែង​សារ​ថា «យើង​នឹង​មិន​ព្រងើយ​កន្តើយ​ជាមួយ​យុវជន​យើង​ឡើង។ យើង​នឹង​បង្កើន​ថវិកា​ជាតិ​លើ​វិស័យ​អប់រំ និង​កៀរ​គង អ្នក​វិនិយោគ​ទុន​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ការងារ​ធ្វើ​ឲ្យ​យុវជន»

ក្រោយ​ពី​បាន​ថ្លែង​សារ​នយោបាយ​ប្រមាណ​ជា ២០ នាទី​មក មេដឹកនាំ​គណបក្ស​ប្រឆាំង និង​សកម្មជន បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទីលាន​ប្រជាធិប​តេយ្យ ដង្ហែរ​ក្បួន​ទ្រង់​ទ្រាយ​ធំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ។

No comments: