A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 20 July 2013

Sam Rainsy calls on the people to come out and vote while campaigning in Kampong Speu 20th July លោក សម រង្ស៊ី អំពាវនាវប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ

Watch video here.

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២០ ខែកក្កដានេះ បានអំពាវនាវប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ។ ការអំពាវនាវរបស់លោក សម រង្ស៊ី បានធ្វើឡើងនៅក្នុងវេទិកាសាធារណៈនៅខេត្តកំពង់ស្ពឺ ដែលមានប្រជាពលរដ្ឋចូលរួមរាប់ពាន់នាក់ ។ លោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសង្រ្គោះជាតិយើង គឺទៅបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខនេះ ។ លោក សម​ រង្ស៊ី បានបន្តទៀតថា ការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់លោក គឺដើម្បីសង្រ្គោះប្រទេសជាតិយើង ។ ជាមួយគ្នានេះដែរ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលចូលរួមវេទិកាជាមួយលោក សម រង្ស៊ី ដែរនោះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារសន្លឹកឆ្នោតទាំងអស់គ្នា នៅតាមមណ្ឌល ការិយាល័យបោះឆ្នោត ដើម្បីការពារសន្លឹកឆ្នោតដែលជាឆន្ទៈពិតរបស់ប្រជាពលរដ្ឋខ្មែរ ៕ - See more at: http://www.nationalrescueparty.org/

No comments: