A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 July 2013

Mr. Sam Rainsy returns from exile លោក សម រង្ស៊ី មក​ដល់​កម្ពុជា

Watch more pictures/ទស្សនារូភាពទីនេះ
សូមអានបន្ថែមជាភាសាខ្មែរនៅទីនេះ
 
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មក​ដល់​កម្ពុជា ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា បន្ទាប់​ពី​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​អស់​រយៈ​ពេល​ជាង ៤​ឆ្នាំ​មក​ហើយ។
ដោយ វិទ្យុ អាស៊ីសេរី RFA
2013-07-19
សម រង្ស៊ី កឹម សុខា ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​អម​ដោយ​​អ្នក​គាំទ្រ​នៅ​ក្បែរ​អាកាសយានដ្ឋាន​ អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon 



ការ​មក​ដល់​របស់​លោក សម រង្ស៊ី មាន​ការ​ស្វាគមន៍​ពី​អ្នក​គាំ​ទ្រ​ជា​ច្រើន​ម៉ឺន​នាក់ ដែល​អាច​និយាយ​បាន​ថា ពុំ​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ប្រវត្តិ​នៃ​ការ​គាំទ្រ​គណបក្ស​នយោបាយ​នៅ​ កម្ពុជា។ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​ ចិញ្ចើម​ផ្លូវ និង​បាន​ហែ​ក្បួន​តាម​ពី​ក្រោយ​រថយន្ត​ដែល​ដឹក​លោក សម រង្ស៊ី ចាប់​តាំង​ពី​ខាង​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រហូត​ដល់​ទី​លាន​ប្រជាធិបតេយ្យ​ដែល​នៅ​ក្បែរ​វត្តភ្នំ។
អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តាម​ទី​តាំង​សំខាន់​មួយ​ចំនួន​ដែល​មាន​អ្នក​ គាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​៖ listen to audio here.

លោក សម រង្ស៊ី អាច​ក្លាយ​ជា​តំណាងរាស្ត្រ​ក្រោយ​ការ​បោះ​ឆ្នោត

ទាក់ទង​នឹង​វត្តមាន​របស់​លោក សម រង្ស៊ី នៅ​កម្ពុជា ក្នុង​ឱកាស​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​នេះ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បញ្ជាក់​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត ឬ​មាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ចុង​ខែ​កក្កដា នេះ​បាន​ទេ។ ប៉ុន្តែ​លោក សម រង្ស៊ី អាច​ក្លាយ​ជា​តំណាងរាស្ត្រ​បាន​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ក្នុង​ករណី​ដែល​ គណបក្ស​នយោបាយ​របស់​លោក​សល់​កៅអី ឬ​មាន​បេក្ខជន​ណា​មួយ​លាលែង​ពី​តំណែង ហើយ​គណបក្ស​នេះ​ត្រូវ​ធ្វើ​សំណើ​បំពេញ​បន្ថែម​មក គ.ជ.ប។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កក្កដា នេះ​ថា ទោះ​បី​ជា​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើកលែង​ទោស​ដល់​លោក សម រង្ស៊ី ក៏ដោយ ក៏​តាម​ច្បាប់​បោះ​ឆ្នោត គឺ​មិន​អាច​កែប្រែ​ឲ្យ​លោក សម រង្ស៊ី អាច​ឈរ​ឈ្មោះ​បាន​ទេ ប៉ុន្តែ​ត្រូវ​រង់ចាំ​ក្រោយ​ការ​បោះ​ឆ្នោត។
ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​លោក សម រង្ស៊ី នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ត្រូវ​រង់ចាំ​ការ​អញ្ជើញ​មក​ដល់​របស់​លោក សម រង្ស៊ី ជា​មុន​សិន និង​ការ​ជជែក​ពិភាក្សា​នៅ​ក្នុង​បក្ស ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ណា​មួយ​អំពី​រឿង​នេះ។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ហេតុផល​ថា បញ្ហា​កាត់​ទោស​លោក សម រង្ស៊ី នេះ គឺ​ជា​រឿង​នយោបាយ ហើយ​ការ​លើកលែង​ទោស​រូប​លោក​ក៏​ជា​រឿង​នយោបាយ។ ដូច្នេះ​ការ​ផ្ដល់​សិទ្ធិ​ឲ្យ​លោក សម រង្ស៊ី មាន​ឱកាស​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នេះ ត្រូវ​តែ​មាន​ដំណោះ​ស្រាយ​តាម​រូបភាព​នយោបាយ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: