អ្នកសម្របសម្រួល បណ្តាញគណនេយ្យសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីភិច លោក សន ជ័យ មានប្រសាសន៍ថា ការប្រកាសផ្តល់លុយរបស់គណបក្សកាន់អំណាច ក្នុងយុទ្ធនាការបោះឆ្នោតនេះ មិនមានតម្លាភាពទេ ព្រោះមិនមែនជាគោលនយោបាយថ្នាក់ជាតិ ពោលធ្វើឡើងសម្រាប់តែតំបន់មួយ ដែលខ្លួនប្រឈមនឹងចាញ់ឆ្នោត ៖ “ ការសន្យាមុខបោះឆ្នោតនេះ វាគួរតែជាសន្យាមួយមានដាក់នៅក្នុង គោលនយោបាយរបស់គណបក្សនយោបាយ និមួយៗឲ្យបានជាក់លាក់។ ការចេញជាលិខិតដាច់ដោយលែក ដែលមិនចែងក្នុងគោលនយោបាយ វាហាក់បីដូចជាមានចរិកទាក់ទាញ តំបន់គោលដៅខ្លាំង ជាជាងអ្វីដែលឃើញថាជាផលប្រយោជន៍ទូទៅ អញ្ចឹងទាំងអស់នេះ ជាចំនុចមួយមិនទាន់ល្អឡើយ សំរាប់អ្នកនយោបាយ ហើយនឹងគណបក្សនយោបាយ ជាពិសេសគណបក្សប្រជាជន”។
លោក ស ខេង សន្យាផ្តល់លុយដល់អ្នករស់នៅខេត្តព្រៃវែង ច្រើនជាងបក្សប្រឆាំង
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រកាសថា នឹងផ្តល់លុយជូនប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ ក្នុងខេត្តព្រៃវែងច្រើនជាងចំនួនទឹកប្រាក់ ដែលគណបក្សសង្គ្រោះជាតិ ដាក់ចេញក្នុងគោលនយោបាយរបស់ខ្លួននោះ។
សេចក្តីជូនដំណឹង របស់ខុទ្ទកាល័យលោក ស ខេង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឲ្យដឹងថា ចាប់ពីពេលនេះ រហូតដល់ចប់អាណត្តិទី៥នៃរដ្ឋសភា លោកនឹងប្រើប្រាស់មូលនិធិរបស់លោកផ្ទាល់ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ដើម្បីឧបត្ថម្ភដល់ចាស់ៗ បុណ្យសព និងស្ត្រីសម្រាលកូន។
ស្តាប់សំឡេង៖
សេចក្តីជូនដំណឹង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០១៣នេះ បន្តថាលោក ស
ខេង នឹងឧបត្ថម្ភចាស់ៗអាយុ៦៥ឆ្នាំឡើង
ដែលមានជម្ងឺសម្រាកនៅមន្ទីរពេទ្យ
ម្នាក់ៗពីម្ភៃម៉ឺនរៀលទៅហាសិបម៉ឺនរៀល។
ចំណែកស្ត្រីសម្រាលកូននឹងទទួលបានចំនួនដប់ម៉ឺនរៀល។
រីឯគ្រួសារសពមួយ ចំនួនម្ភៃម៉ឺនរៀល។
ការដាក់ចេញគោលនយោបាយ
របស់មន្ត្រីបក្សកាន់អំណាចចំយុទ្ធនាការបោះឆ្នោតនេះ
គឺធ្វើឡើងចំពេលដែលគណបក្សសង្គ្រោះជាតិ
បានដាក់ចេញរួចហើយនូវគោលនយោបាយ ផ្តល់លុយដល់ចាស់ៗ
អាយុ៦៥ឆ្នាំឡើង ចំនួនបួនម៉ឺនរៀល
ដែលនាំឲ្យសន្ទុះគាំទ្រគណបក្សប្រឆាំងនេះ កើនឡើងខ្លាំង។
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្តព្រៃវែង លោក យ៉ែម
បុញ្ញឬទ្ធិ មានប្រសាសន៍ថា គោលនយោបាយរបស់លោក ស ខេង ចម្លងតាមគោលនយោបាយ
របស់គណបក្សសង្គ្រោះជាតិ ៖ “បើចេះធ្វើអញ្ចឹង
ធ្វើតាំងពីម្ភៃឆ្នាំកន្លងផុតទៅហើយ
នេះគ្រាន់តែរត់តាមក្រោយគោលនយោបាយ របស់គណបក្សសង្គ្រោះជាតិ
ដែលប្រជាពលរដ្ឋលោកបានដឹង បានឮហើយលោកគាំទ្រ ពីការជួយឧបត្ថម្ភចាស់ៗ
ពីរឿងសំរាប់យុវជន សំរាប់មន្ត្រីរាជការ តំលៃកម្មករ
ជាដើមតែប៉ុណ្ណោះទេ”។
អ្នកសម្របសម្រួល បណ្តាញគណនេយ្យសង្គមនៅអាស៊ីបូព៌ា
និងប៉ាស៊ីភិច លោក សន ជ័យ មានប្រសាសន៍ថា
ការប្រកាសផ្តល់លុយរបស់គណបក្សកាន់អំណាច ក្នុងយុទ្ធនាការបោះឆ្នោតនេះ
មិនមានតម្លាភាពទេ ព្រោះមិនមែនជាគោលនយោបាយថ្នាក់ជាតិ
ពោលធ្វើឡើងសម្រាប់តែតំបន់មួយ ដែលខ្លួនប្រឈមនឹងចាញ់ឆ្នោត ៖ “
ការសន្យាមុខបោះឆ្នោតនេះ វាគួរតែជាសន្យាមួយមានដាក់នៅក្នុង
គោលនយោបាយរបស់គណបក្សនយោបាយ និមួយៗឲ្យបានជាក់លាក់។
ការចេញជាលិខិតដាច់ដោយលែក ដែលមិនចែងក្នុងគោលនយោបាយ
វាហាក់បីដូចជាមានចរិកទាក់ទាញ តំបន់គោលដៅខ្លាំង
ជាជាងអ្វីដែលឃើញថាជាផលប្រយោជន៍ទូទៅ អញ្ចឹងទាំងអស់នេះ
ជាចំនុចមួយមិនទាន់ល្អឡើយ សំរាប់អ្នកនយោបាយ ហើយនឹងគណបក្សនយោបាយ
ជាពិសេសគណបក្សប្រជាជន”។
នៅខេត្តព្រៃវែងមាន១១អាសនៈ ហើយកាលពីការបោះឆ្នោតឃុំ-សង្កាត់
គណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា
ដណ្តើមបានមេឃុំពីគណបក្សប្រជាជនកម្ពុជា ដោយសារគោលនយោបាយ
ផ្តល់រថយន្តដឹកអ្នកជម្ងឺទៅព្យាបាលដោយមិនគិតថ្លៃ៕
1 comment:
Don't sell yourself yet, wait a few more days it will be triple the price. By then, sell it, get the money for your enjoyment and vote for CNRP.
Post a Comment