A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 July 2013

Hong Kong calls for hike in imports ហុងកុង នឹង​បង្កើន​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ខណៈ​ភាគ​ច្រើន​នាំ​ចូល​ពី​ថៃ

Last Updated on 02 July 2013 
Phnom Penh Post 
By Mak Lawrence Li
 
Rice Price

After a visit to Phnom Penh last week, John C Tsang, finance secretary of the Hong Kong Special Administrative Region, took to his blog to call for more direct imports of Cambodian rice, which he says comes through a third country.

In a post on June 30, Tsang said Thai and Vietnamese companies import rice from Cambodia at a comparatively low cost, and after additional processing, re-export to Hong Kong. The region imported a total of 135,400 tonnes of rice in the first five months of 2013, and Cambodia accounted for only 0.34 per cent of that amount. Thailand topped the list and Vietnam came in second.

Van David Vichet, deputy secretary general of the Alliance of Rice Producers and Exporters of Cambodia, said he did not expect a huge impact to the industry as Hong Kong is not a big market for Cambodia’s fragrant rice.

“Fragrant rice is the main type of rice exported to Hong Kong from Cambodia right now, but fragrant rice consumption in Hong Kong is limited, far behind . . . white rice.” 

Tuesday, 02 July 2013
Phnom Penh Post
By Mak Lawrence Li
    130702_11a
    អង្ករក្រអូបសម្រាប់នាំចេញ​របស់ក្រុម​ហ៊ុន ហ្គោលឌិនរ៉ាយ នា​ពេលកន្លងមក។ រូបថត សុវណ្ណ ភីឡុង
    ភ្នំពេញៈ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​មក​ទីក្រុង​ភ្នំពេញ កាល​ពី​សប្ដាហ៍​មុន​លោក John C Tsang លេខាធិការ​ហិរញ្ញវត្ថុ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​អំពាវនាវ​ឲ្យ​មាន ​ការ​នាំ​ចូល​អង្ករ​ដោយ​ផ្ទាល់​ពី​កម្ពុជា​ខណៈ​លោក​អះអាង​ថា ជា​ធម្មតា​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ប្រទេស​ ទី៣។
    ការ​អំពាវនាវ​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ Blog ផ្ទាល់​ខ្លួន​របស់​លោក​កាល​ពី​ថ្ងៃ​ទី៣០​ខែ​មិថុនា លោក John C Tsang បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ថៃ និង​វៀតណាម​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ក្នុង​តម្លៃ​ទាប ហើយ​បន្ទាប់​ពី​កែច្នៃ​បន្ថែម​ទើប​នាំ​ចេញ​បន្ត​ទៅ​កាន់​ហុងកុង។

    តួលេខ​ផ្លូវ​ការ​បង្ហាញ​ថា ហុងកុង​ស្ថិត​នៅ​លំដាប់​ទី៣០​ទាក់​ទង​នឹង​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា ក្នុង​នោះ​ទទួល​បាន​ផ្ទាល់​៤៧៤​តោន​ក្នុង​រយៈ​ពេល​៥​ខែ​ដំបូង​ឆ្នាំ​នេះ។
    ហុងកុង​បាន​នាំ​ចូល​អង្ករ​សរុប ១៣៥ ៤០០​តោន​ពី​ក្នុង​តំបន់ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ហើយ​កម្ពុជា​មាន​ចំនួន​តែ​០,៣៤​ភាគរយ​ក្នុង​ចំនួន​នោះ។
    ប្រទេស​ថៃ​ស្ថិត​លើ​លំដាប់​លើ​គេ​ក្នុង​បញ្ជី​ដោយ​មាន​ប្រហែល ៤៨​ភាគរយ ហើយ​វៀតណាម​ស្ថិត​នៅ​លំដាប់​ទីពីរ​ដោយ​មាន​ប្រហែល​៣៨​ភាគរយ​ធៀប​នឹង​រយៈ​ពេល ​ដូច​គ្នា។
    លោក វណ្ណ ដាវីតវិចិត្រ អគ្គ​លេខាធិការ​រង​នៅ​សម្ព័ន្ធ​អ្នក​ផលិត និង​នាំ​ចេញ​អង្ករ​កម្ពុជា បាន​និយាយ​ថា វា​ល្អ​សម្រាប់​ឧស្សាហកម្ម​នាំ​ចូល​អង្ករ​ទាំង​មូល​ក្នុង​ការ​ទទួល​បាន ដំណឹង​ពី​ហុងកុង​។
    លោក​បាន​បញ្ជាក់​ថា៖ «យើង​គ្រាន់​តែ​បាន​កំណត់​ចំនួន​អង្ករ​ដែល​បាន​នាំ​ចេញ​ទៅ​កាន់​ទីក្រុង ហុងកុង​នៅ​ពេល​បច្ចុប្បន្ន ហើយ​វា​ល្អ​ដែល​អង្ករ​កម្ពុជា​អាច​ទទួល​បាន​ចំណែក​កាន់​តែ​ធំ​លើ​ទីផ្សារ​ នេះ​»។ ប៉ុន្តែ​លោក​រំពឹង​ថា នឹង​មិន​មាន​ផល​ប៉ះពាល់​វិជ្ជមាន​ដ៏​ធំ​នោះ​ទេ​ដល់​ឧស្សាហកម្ម​នេះ ដោយ​សារ​តែ​ហុងកុង​មិន​មែន​ជា​ទីផ្សារ​ធំ​សម្រាប់​អង្ករ​ក្រអូប។
    លោក​បាន​បន្ត​ថា៖ «អង្ករ​ក្រអូប​គឺជា​ប្រភេទ​អង្ករ​ដ៏​សំខាន់​ក្នុង​ការ​នាំ​ចេញ​ទៅ ហុងកុង​ពី​កម្ពុជា​ពេល​នេះ​ប៉ុន្តែ​ការ​ប្រើ​ប្រាស់​អង្ករ​ក្រអូប​នៅ​ហុងកុង ​គឺ​មាន​កំណត់​ដែល​នៅ ដាច់​ឆ្ងាយ​ពី​អង្ករ​ស»៕ PB

    No comments: