A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 3 May 2013

People accused authorities of forcing them to take oath and swear of allegiance to the ruling CPP ពលរដ្ឋ​ចោទ​អាជ្ញាធរ​កំពង់ឆ្នាំង​បង្ខំ​ឲ្យ​ស្បថ​គាំទ្រ​បក្ស​ប្រជាជន

នៅ​ឯ​ឃុំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង អ្នក​ភូមិ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ថា បាន​តម្រូវ​ឲ្យ​គាត់​ស្បថស្បែ​គាំទ្រ​គណបក្ស​នយោបាយ​មុន​នឹង​ប្រគល់​អំណោយ​ កាកបាទក្រហម​សម្រាប់​ជួយ​ជន​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ដល់​ពួក​គាត់។
ដោយ មណ្ឌល កែវ RFA
2013-05-03
អ្នក​ភូមិ​ជាច្រើន​នាក់ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ឃុំ និង​ស្រុក ថា​បាន​បង្ខំ​ឲ្យ​គាត់​ស្បថ​ថា​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គណបក្ស​ប្រជាជន​ កម្ពុជា ជា​ថ្នូរ​នឹង​ការ​ទទួល​អំណោយ​ជួយ​សង្គ្រោះ​ពី​កាកបាទក្រហម។
ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ស មឿន អាយុ ៤៨​ឆ្នាំ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣ ខែ​ឧសភា ថា ក្នុង​ពេល​ចែក​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​ព្យុះ​ក្នុង ​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង អាជ្ញាធរ​ដែនដី​ឃុំ និង​ស្រុក ដែល​នាំ​យក​អំណោយ​កាកបាទក្រហម​ខេត្ត​មក​ចែក​នោះ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថស្បែ​ថា ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
ស្ត្រី​អ្នក​ភូមិ​រូប​នេះ បន្ត​ថា អ្នក​ភូមិ​មាន​ការ​ភ័យ​ខ្លាច ហើយ​ខ្លះ​មិន​ព្រម​ស្បថ​ទេ៖ «គេ ​ឲ្យ​ស្បថ​អ៊ីចឹង អារម្មណ៍​មិន​ល្អ​សោះ យើង​ស្បថ​ទៅ​ដល់​ពេល​យើង​មិន​បោះ​ឲ្យ​គណបក្ស​គេ​ទៅ យើង​ខ្លាច​ងាប់​ចោល​កូន​ចោល​ចៅ​ណា៎! ឲ្យ​ស្បថ​ជ្រៅៗ​យ៉ាង​នេះ។ បើ​បាន​អំណោយ​ជួយ​ប្រជាពលរដ្ឋ ហើយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថ បើ​ឲ្យ​ស្បថ​អ៊ីចឹង ប្រជាពលរដ្ឋ​ញ៉ាក​ដែរ​ហ្នឹង។ ខ្លាច​ងាប់​ចោល​កូន​ចៅ បើ​ត្រឹម​តែ​ឲ្យ​ពរ​ជ័យ​សូម​ឲ្យ​អ្នក​ផ្ដល់​អំណោយ​ទទួល​បាន​អាយុ​យឺនយូរ​នោះ ​បាន​ហើយ»
បុរស​អ្នក​ភូមិ​ម្នាក់​ទៀត សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដែល​អាជ្ញាធរ​បាន​យក​អំណោយ​របស់​កាកបាទក្រហម​ទៅ​ ប្រើប្រាស់​សម្រាប់​ជា​ផល​ប្រយោជន៍​នយោបាយ​ឲ្យ​គណបក្ស​កាន់​អំណាច​យ៉ាង​ ដូច្នេះ៖ «គេ​ថា បើ​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ​នោះ ត្រូវ​ងាប់​ចោល​កូន​ចៅ ឲ្យ​ស្បថ​អ៊ីចឹង​វា​មិន​ស្រួល​ទេ...»
ទាក់ទិន​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ មេ​ឃុំ​ផ្លូវទូក លោក ចេង ភាក មាន​ប្រសាសន៍​ថា ពុំ​មាន​បញ្ហា​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ។ លោក​ថា អ្នក​ភូមិ​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង បាន​ឆ្លៀត​ឱកាស​ប្រើប្រាស់​ចន្លោះ​ប្រហោង​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​របស់​ អាជ្ញាធរ ដើម្បី​បង្ខូច​កិត្តិយស​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច៖ «យើង​ គ្រាន់​តែ​និយាយ​ថា កាកបាទក្រហម និង​ឧកញ៉ា អ៊ឹង ប៊ុនហូវ គាត់​បាន​ជួយ យើង​ត្រូវ​ដឹង​គុណ​គាត់​ប៉ុណ្ណឹង យើង​អត់​បាន​ឲ្យ​ស្បថស្បែ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ។ គាត់​ចេះ​តែ​ចចាមអារ៉ាម​អ៊ីចឹង។ ស្រុក​គេ​ប៉ុណ្ណេះ​ហើយ មាន​អ្នក​ណា​ឲ្យ​ស្បថ​អី​ទៀត...»

យ៉ាង​នេះ​ក្ដី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រិត​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថស្បែ​ថា​ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​គណបក្ស​ ណា​មួយ គឺ​ជា​សកម្មភាព​រំលោភ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ។ លោក​ថា អ្នក​នយោបាយ​ខ្មែរ​ទាំងអស់​គួរ​តែ​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​ខ្លួន ដោយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​រំលោភ​ច្បាប់ ឬ​រំលោភ​ក្រមសីលធម៌​នៃ​អ្នក​នយោបាយ​នោះ​ឡើយ៖ «ជា​ផ្លូវ​ច្បាប់ បើ​មាន​ការ​បង្ខំ​ឲ្យ​ស្បថ​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ហើយ។ ប៉ុន្តែ ការ​រំលោភ​នេះ​ពុំ​មាន​ចែង​ច្បាស់​ថា ត្រូវ​ទទួល​ទោស​បែប​ណា​នោះ​ទេ។ រហូត​មក​ទល់​បច្ចុប្បន្ន យើង​ពុំ​ទាន់​ឃើញ​មាន​ការ​ដាក់​ទោស​នរណា​ម្នាក់​ពី​បញ្ហា​នេះ​ទេ»
ក្នុង​ក្រមសីលធម៌​សម្រាប់​គណបក្ស​នយោបាយ បេក្ខជន និង​តំណាង​គណបក្ស​នយោបាយ បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ការ​គាប​សង្កត់ ឬ​គំរាម​កំហែង ឬ​បង្ខំ​ឲ្យ​គេ​ស្បថ​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​របស់​ខ្លួន​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

REITHY KOMAR said...

រាស្រ្តខែ្មរទូទាំងប្រទេសឈប់ជឿរនៅការបោកប្រាស
ដែលពូកអាខែ្មរក្រហាមខួក្បាលយួនអស់នេះនាំឲ្យបង
ប្អូនខែ្មរភាកច្រើនឲ្យជឿរនៅការស្បាត់ស្បែធ្វើឲ្យខែ្មរទាំងអសនាំគ្នាភយ៍ខ្លាចមិនហ៊ានធ្វើអ្វីឲ្យខុសពីការដែល
ខ្លួនបានស្បាត់នោះគឹជាការបោកប្រាសរបស់អាហ៊ុនសែនទេព្រោះវាគ្នានទេវតាឯណាមកកាច់បងប្អូនខែ្មរ
យើងដែលពូកអាសីពីពីវាបង្ខំឲ្យធ្វើនោះទេ???
ហេតុដូច្នេះមិនត្រ្វវជឿរទេត្រ្វវតែខែ្មរទូទាំងប្រទេសរួប
រួមគា្នដើម្បីរំដោះជាតិយើងឲ្យទលតែបានពីដៃយួននិង
ពូកអាខែ្មរយៀកមីញអស់នេះដែលដឹងនាំដោយអាហ៊ុនសែនហៅអាហៃភុកនោះនិងកូនវាដែលមានឈាមយួននោះឯង៕

Anonymous said...

4 May 2013 8:13 am

Please just let the people do, what they always trust and believed.

Soon or late this people will have the full responsibility for their promising.

When something wrong, they will run away, let the poor people suffered.

But the today Khmer people in Cambodia have some experiences, they learned from all kind of propaganda and promising. They will chose the right one, the one can care them from another catastrophe.