A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 5 May 2013

Civil servants, members of the armed forces and the general population flocked to join the opposition CNRP ចលនា​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​មក​ចូលរួម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​ដូច​ផ្ទាំង​ទឹកកក​ដែល​បាក់​រលំ​ចូល​សមុទ្រ​

​ដើម្បី​ឆ្ពោះទៅកាន់​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​នាពេល​ ខាងមុខនេះ មាន​កត្តា​សំខាន់ៗ​ចំនួន​២​ដែល​អ្នកស្នេហាជាតិ​និង​អ្នកប្រជាធិបតេយ្យ​ ត្រូវធ្វើ គឺ​ទី​១ ការរួបរួម​សាមគ្គី​គ្នា​ឲ្យ​បាន​រឹងមាំ គេ​សម្លុត​មិន​ខ្លាច គេ​ទិញ​មិន​លក់ និង​ទី​២ គឺជា​ការតស៊ូ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ តាមរយៈ​ការប្រមូល​សំឡេង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ឲ្យ​រួបរួមសាមគ្គី​ គ្នា​ជួយ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កំណត់​ជោគវាសនា​ខ្លួនឯង និង​អនាគត​ប្រទេសជាតិ​។ មានតែ​ការផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​តាមរយៈ​ការបោះឆ្នោត​នាពេល​ខាង មុខ​នេះ​ទេ ទើប​យើង​អាច​ចៀស​ផុតពី​អំពើហិង្សា ឬ​ការនាំគ្នា​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ ថ្មី​ហើយ​ចរន្ត​នយោបាយ​នាពេល​ប​ច្ចុ ប្បន្ន​នេះ​អំណោយផល​ខ្លាំង​បំផុត​ចំ ពោះ​អ្នកស្នេហាជាតិ​និង​អ្នក​ស្រឡាញ់ លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​រួបរួមគ្នា​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ​ក្រោម​ ការដឹកនាំ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់លោក​ប្រធាន សម រង្ស៊ី ជា​វីរជន​ស្នេហា​ជាតិ​ដែលមាន​ការលះបង់​ខ្ពស់ និង​គិតគូរ​ផលប្រយោជន៍​ជាតិ​ជាធំ​។​
​លោក​ប្រធាន សម រង្ស៊ី បាន​ថ្លែងប្រាប់​ជន​រួម​ឈាម​ខ្មែរ​ទូទៅ​ថា នៅពេលដែល​សហគមន៍​អន្តរជាតិ បាន​ជួយ​ជ្រោមជ្រែង​និង​ដាក់​សម្ពាធ​ឲ្យ​អ្នកកាន់អំណាច​នៅ​ស្រុក​ខ្មែរ​ធានា រៀបចំ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ បញ្ហាសំខាន់​មួយទៀត គឺ​យើង​ត្រូវតែ​ជួយ​ខ្លួនឯង ទើប​សង្ឃឹមថា​អ្នកស្នេហាជាតិ​និង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​អាច​ ទទួលបាន​ជោគជ័យ​យ៉ាង​ភ្លូកទឹកភ្លូកដី តាមរយៈ​ការបោះឆ្នោត​នាពេល​ខាងមុខនេះ​។​លោក​ប្រធាន សម រង្ស៊ី បាន​រំលឹក​ទៀតថា យុទ្ធសាស្ត្រ​របស់​ក្រុម​អ្នកកាន់អំណាច​ដែលមាន​របៀប​ដឹកនាំ​តាមបែប​កុ​ម្មុយ ​និ​ស្ត គេ​បំបែកបំបាក់​យើង គេ​ប្រើ​មធ្យោបាយ​គ្រប់បែបយ៉ាង​ដូចជា សម្លុត ទិញ  ដើម្បី​បំបែកបំបាក់​អ្នកស្នេហាជាតិ ហើយ បើ​យើង​បែកបាក់​គ្នា យើង​នឹង​ចុះ​ទន់ ខ្សោយ គេ​ចូលមក​ត្រួតត្រា​គ្រប់គ្រង​យើង​។ ប៉ុន្តែ​កាលៈទេសៈ​នេះ យើង ជា​ខ្មែរ​ទាំងអស់គ្នា យើង​បានដឹងខ្លួន បាន​ប្តេជ្ញាចិត្ត​ដែល​បាន​រួបរួមសាមគ្គី​គ្នា​បំពេញបេសកកម្ម​សង្គ្រោះ​ ប្រទេស ជាតិ​យើង ដូច្នេះ​ការរួបរួម​គ្នា​នាំ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ខ្លាំង ហើយ​ឆ្ពោះទៅកាន់​ជ័យជំនះ​ធំធេង តាមរយៈ​ការបោះឆ្នោត​នាពេល​ខាងមុខនេះ​។​

​លោក​ប្រធាន សម រង្ស៊ី បាន​រំលឹក​ទៀតថា​មាន​ដំណឹង​ល្អ​សម្រាប់ ជន​រួម​ឈាម​ខ្មែរ​ទាំងមូល​គឺ នៅក្នុង​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​នៅ គ្រប់ទិសទី តាំងពី​ជនបទ​រហូតដល់ ទីប្រជុំជន បាននាំគ្នា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ភ្លូកទឹកភ្លូកដី ព្រោះ​ជា​គណបក្ស​មួ​ួ​យ​ដែល​កើតចេញពី​មហា​សាមគ្គីភាព​ដ៏​រឹងមាំ​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ហើយ​មាន​សមាជិក និង​ឥស្សរជន​មកពី​គណបក្ស​ផ្សេងៗ​ជាច្រើន​ទៀត បាន​កំពុង និង​ត្រៀមខ្លួន​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​ចលនានយោបាយ​របស់​អ្នកប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់តែ​ផុស​ផុ​ុ​ល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​យើង​សង្ឃឹមថា​អាច​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោត​នាពេល​ខាងមុខនេះ​។ លោក​ប្រធាន សម រង្ស៊ី បាន​សម្តែង​ក្តីរំភើប​រីករាយ​យ៉ាងខ្លាំង ដោយ​ចាត់ទុកថា ស្ថានភាព​អំណោយផល​បែបនេះ​លោក​មិនដែល​បានឃើញ​ពីមុនមក​ទេ គឺ​ចរន្ត​រាស្ត្រ​នៅ​ថ្នាក់មូលដ្ឋាន បានភ្ញាក់រលឹក​មក​គាំទ្រ​អ្នកប្រជាធិបតេយ្យ កម្លាំង​អ្នកស្នេហាជាតិ គឺ​រយៈពេល ២០​ឆ្នាំ​ហើយ មិន​ដែលមាន​រូបភាព​បែបនេះ​ទេ​។ ដូចដែល​អ្នកសង្កេតកា​រណ៍​ជាច្រើន​បាន​មើលឃើញ​ពី​ចរន្ត ពី​ទឹកចិត្ត និង​សកម្ម ភាព​ដ៏​ផុសផុល​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​ដែល​នាំគ្នា​មក​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ យ៉ាង​គគ្រឹកគគ្រេង ដែលជា​សញ្ញា​មួយ​ធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​មាន​ជំនឿ​យ៉ាង​មុតមាំ​អំពី​ជ័យជំនះ​ ក្នុងការ​បោះឆ្នោត​។​
​លោក​ប្រធាន សម រង្ស៊ី បានលើកឡើង​ទៀតថា នៅពេលដែល​ខ្មែរ​ចេះ​រួបរួមសាមគ្គី​គ្នា គឺ​ខ្មែរ​នឹង​ទទួលបាន​ជ័យជំនះ ហើយ​កន្លងមក​ខ្មែរ​ធ្លាប់​បែកបាក់​គ្នា នាំ​ឲ្យ​ខ្មែរ​ចាញ់ ខ្មែរ​ត្រូវគេ​ធ្វើបាប តែ​ឆ្នាំ​២០១៣​នេះ ខ្មែរ​បាន​រួបរួមគ្នា ខ្មែរ​នឹង​ឈ្នះ ខ្មែរ​នឹង​រស់ ខ្មែរ​នឹង​រុងរឿង​ថ្កុំថ្កើង ដោយសារតែ​ការរួបរួម​គ្នា​ហើយ​ជន​រួម​ឈាម​ខ្មែរ​នៅក្រៅ​ប្រទេស​ក៏​ ដូចគ្នានេះដែរ បាននាំគ្នា​ពពាក់ពពូន​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ចំណាយធនធាន​ថវិកា​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា រួមចំណែក​ក្នុងការ​បំពេញបេសកកម្ម​ដើម្បី​រំដោះ​ប្រទេសជាតិ​យើង ឲ្យ​រួច​ផុតពី​គ្រោះថ្នាក់​និង​ការដឹកនាំ​មិន​ត្រឹមត្រូវ​។ លោក​ប្រធាន សម រង្ស៊ី ក៏បាន​កត់សម្គាល់​ផងដែរ​ថា តំណាង​គណបក្ស សម រង្ស៊ី នៅ​ថ្នាក់​មូល ដ្ឋា​ន​និង​ថ្នាក់ស្រុក​ខណ្ឌ​ជាច្រើន​រក​ពេលទំនេរ​សឹង​គ្មាន មួយថ្ងៃៗ​នាំគ្នា​ចុះ​បំពេញភារកិច្ច ជួយ​ដោះស្រាយ​ទុក្ខលំបាក និង​ស្តាប់​សំណូមពរ​ប្រជារាស្ត្រ ដែល​កំពុង​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ ពី​សំណាក់​អាជ្ញាធរ​អ្នកកាន់អំណាច​។ ពេលខ្លះ​តំណាង​នៅតាម​មូលដ្ឋាន​បាននាំគ្នា​ឡើងមក​ប្រជុំ​ទទួលយក​ផែនការ និង​យុទ្ធសាស្ត្រ​ពី​ថ្នាក់លើ ចុះ​ទៅដល់​មូលដ្ឋាន​វិញ បាន​អនុវត្តន៍​សកម្មភាព​ការងារ​ជាក់ស្តែង ជួប​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ប្រមូល​កម្លាំង​គាំទ្រ សឹង​ថា រក​ពេល​ហូបបាយ​គ្មាន គឺ​សកម្ម​ខ្លាំងណាស់​ហើយ​លោក​ប្រធាន សម រង្ស៊ី ក៏មាន​មោទនភាព​យ៉ាង​ជ្រាលជ្រៅ​បំ ផុត​ចំពោះ​ទឹកចិត្ត​របស់​ជន​រួម​ឈាម​ខ្មែរ ដែល​នាំគ្នា​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ច្រើនឡើងៗ​។​
​តាម​របាយការណ៍​ដែល​ទទួលបាន​លោក​ប្រធាន សម រង្ស៊ី ក៏បាន​រំលឹក​ផងដែរ​ថា តំណាង​គណបក្ស សម រង្ស៊ី នៅ​ថ្នាក់មូលដ្ឋាន​ជាច្រើន បាន​ទំនាក់ទំនង​ជាមួយ​កម្លាំង​ស្នូល​របស់​ក្រុម​អ្នកកាន់អំណាច​ដូចជា​មេភូមិ មេឃុំ ជាដើម ជាពិសេស​មេក្រុម​មាន មេផ្ទះ​១០​ខ្នង​២០​ខ្នង ឬ​មេផ្ទះ​៥០​ខ្នង រាប់ទាំង​កូន​ប៉ូលិស រហូតដល់​មន្ត្រី​ធំៗ​មួយចំនួនទៀត ដែល​ពីមុនមក​គេ​មិនដែល​ហ៊ាន​ចេញមុខ​នោះទេ​ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៣ នេះ គ្រប់ៗ​គ្នា​មាន​ភាពក្លាហាន ហ៊ាន​សម្តែង​ឆន្ទៈ​ពិតប្រាកដ​របស់​ពួកគេ មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​រូបភាព​ចំហ ក៏​ដូច ជា​រូបភាព​លាក់​មុខ ក៏​ព្រោះតែ​ក្រុម មន្ត្រី​ដែលជា​កម្លាំង​ស្នូល​របស់​គណបក្សកាន់អំណាច​អស់ទាំងនោះ​មានជំនឿថា​ ក្រុម​អ្នកប្រជាធិបតេយ្យ​និង អ្នកស្នេហាជាតិ ពិតជា​អាច​យកជ័យ​ជំនះ​លើ​ការបោះឆ្នោត ផ្តួល​អំណាច​លោក ហ៊ុន សែន ដោយ​ជោគជ័យ​។ ដូច្នេះហើយ​បានជា​គេ​មើលឃើញ​កាន់តែច្បាស់​ថា ការវិល​មក​រួបរួម​របស់់​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ដែល​ធ្លាប់តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ពួកគេ​អស់ជំនឿ​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ គឺជា​សញ្ញា​ដ៏​សំខាន់បំផុត​បង្ហាញថា ខ្មែរ​ស្នេហា​ជាតិ និង​អ្នកប្រជាធិបតេយ្យ​ដែល​កំពុង​រួបរួមសាមគ្គី​គ្នា​ដ៏​រឹងមាំ​ជាមួយ​ គណបក្ស​សង្គ្រោះ​ជាតិ អាច​ទទួលជោគជ័យ​យ៉ាង​ភ្លូកទឹកភ្លូកដី គឺជា​ជោគជ័យ​ប្រវត្តិសាស្ត្រ​ដែល​យើង​មិនអាច​ស្មាន​ដល់​។​
​លោក​ប្រធាន សម រង្ស៊ី បានធ្វើការ​ប្រៀបធៀប​ថា ចលនា​បំបែក​ខ្លួន​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ពី​គណបក្សកាន់អំណាច វិល​មក​រួបរួម​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ គឺមាន​រូបភាព ស្រដៀង​នឹង​ផ្ទាំង​ទឹកកក​ដែល​ចាប់ផ្តើម​រលាយ​ហើយ​បាក់​ទាំង​ផ្ទាំងៗ ហូរ​ចូល​ផ្ទៃសមុទ្រ ហើយ​ការលើកឡើង​ពី​ខាងដើម​នេះ លោក​ប្រធាន សម រង្ស៊ី មិនបាន​រំលឹក​ដល់​មន្ត្រី​និង​សកម្មជន​មកពី​គណបក្សនយោបាយ​ផ្សេងៗ​ទៀត ដូចជា​គណបក្ស ហ្វុ​៊​ន​ស៊ិន​បិ​ុ​ច អី​នោះទេ ព្រោះ​ចលនា​ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ច្រើន​ខ្លាំងណាស់ មកពី​គ្រប់​គណបក្សនយោបាយ​ទាំងអស់​។ ស្ថានការណ៍​បែបនេះ យើង​ត្រូវតែ​នាំគ្នា​អបអរសាទរ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កំពុង​រួប​រួមគ្នា​ដើម្បី​យក​ជំនះ ដោយឡែក ជន​រួម​ឈាម​ខ្មែរ​នៅ​ឯនាយសមុទ្រ​ក៏ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​បំពេញបេសកកម្ម​រំដោះប្រទេស​កម្ពុជា​ឲ្យ​ រួច ផុតពី​គ្រោះថ្នាក់​ផងដែរ ព្រោះ​យើង​មាន​ឈាមជ័រ​ជា​ខ្មែរ និង​មាន​ភាសា​តែមួយ គឺ​ខ្មែរ​នៅ​ឯនាយសមុទ្រ​ត្រូវតែមាន​កាតព្វកិច្ច​ដូច​ខ្មែរ​នៅក្នុង​ប្រទេស​ ផងដែរ​។ ការរួបរួម​គ្នា​ដ៏​រឹងមាំ​បែបនេះ ធ្វើ​ឲ្យ​ក្រុម​អ្នកកាន់អំណាច​ភ័យខ្លាច មិន​ហ៊ាន​ធ្វើការ​កែទម្រង់​បោះឆ្នោត​ស្របតាម​អនុសាសន៍​របស់ លោក សុរិយា ស៊ូ​ប៊ែ​រ​ឌី នោះទេ​ហើយ ប្រសិនបើ​មានការ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ តាម​សម្ពាធ​របស់​អន្តរជាតិ​គឺ​សំឡេង​គាំ ទ្រ​បក្ស​សង្គ្រោះ​ជាតិ អាច​កើនឡើង ដល់​ទៅ ២​ទៅ​៣​ដង​ឯណោះ​។​
​លោក​ប្រធាន សម រង្ស៊ី បានបញ្ជាក់​ទៀតថា គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ននេះ​ភ័យ​ខ្លាំងណាស់ គឺ​ពួកគេ​ខំប្រឹងប្រែង​បំផុត​ក្នុងការ​បំភិតបំភ័យ​គំរាមកំហែង​ប្រជារាស្ត្រ​ ខ្មែរ ប៉ុន្តែ​ទោះជា​ខំប្រឹងប្រែង​បែបណាក៏ដោយ គឺ​វា​ហួសពេល​អស់​ទៅហើយ ដូចដែល​យើង​មើលឃើញ និង​ស្តាប់ឮ​ផ្ទាល់​ត្រចៀក​នៅតាម​វេទិកាសាធារណៈ​ជាច្រើន លោក ហ៊ុន សែន ផ្ញើ​សារ​នយោបាយ​បំភិតបំភ័យ​ប្រជារាស្ត្រ​ខ្មែរ ធ្វើ​ឲ្យ​មាន​ភាពច្របូកច្របល់​ដូចជា គាត់​ព្រមាន​ឈប់​ធ្វើបុណ្យ ឈប់​ហែ​កឋិន នៅពេល​គាត់​ចាញ់ឆ្នោត ដក​ម៉ាស៊ីនបូមទឹក​មកវិញ និង​បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​នៅ​ទូទាំងប្រទេស គឺ​លោក​ហ៊ុន សែន​បង្ហាញ​ឲ្យ​គ្រប់ៗ​គ្នា​មើលឃើញ ពី​ភាព​ភ័យ​ស្លន់ស្លោ​របស់គាត់​ដែល​អត់​មាន​ពាក្យ​អី​ត្រូវ​និយាយ​។ ប្រជាពលរដ្ឋ​ដែល​បាន​ស្តាប់ឮ ការលើកឡើង​របស់លោក ហ៊ុន សែន បែបនេះ ក៏បាន​និយាយ​ចំអក​ទៅវិញ​ថា បើ​ជ្រុល​ជា​ចង់​ឈប់​ធ្វើបុណ្យ​ដក​ម៉ាស៊ីនបូមទឹក ឬ​បញ្ឈប់​គម្រោង អភិវឌ្ឍន៍​ប្រទេសជាតិ ដែល​ភាគច្រើន​បានមកពី​ប្រាក់​ជំនួយ​និង​កម្ចី​ពី​បរទេស គួរតែ​លោក ហ៊ុន សែន ឈប់​តែម្តងទៅ ព្រោះ​គង់តែ​ចាញ់ឆ្នោត​ដដែល​ទេ​។ ឥឡូវនេះ​ប្រជាពលរដ្ឋ​យល់​កាន់តែច្បាស់​អំពី​ផលប្រយោជន៍​នៃ​ការផ្លាស់ប្តូរ​ មេដឹកនាំ​ថ្មី​ដូចដែល​ចរន្ត​នយោបាយ​នៅក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ គឺ​មិន​ដែលមាន​មេដឹកនាំ​ណា​ម្នាក់​មានមុខ​ដដែលៗ​ជិត​៣០​ឆ្នាំ​នោះទេ​លើក លែង​តែ​បណ្តា​ប្រទេស​មួយចំនួន​ដែល​កាន់​របប​ផ្តាច់ការ ហើយ​ក្រីក្រ​ជាងគេ​បំផុត​នៅ​ទូទាំង​ពិភពលោក ដូច្នេះ​ទើប​ពលរដ្ឋ​ខ្មែរ​បានសម្រេច ចិត្ត​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​៕
01 (1) 01 (4)  01 (2)

5 comments:

Anonymous said...

Long Live CNRP !!!
Long Live Cambodia !!!

Down with Yuon and Yuon's Puppets !!!

Anonymous said...

I think the CNRP's policy on pay raise for the civil servants are the factors that draw supports from the civil servants themselves. The policy on the $10 per month pension to old people is also a very good policy, but the CNRP has to promote these policies aggressively - broadcast them on the radio and publish them on the newspaper everyday.

Anonymous said...

អ្នកដែលបំផ្លាញជាតិក្នុងសតវត្តន៏ទី២១នេះ

នៅពេលខាងមុខ គឺ អាប្រែត ត្រកូល ហ៊ុន

អងត្រកូលរត់ចោលស្រុក សម  រង្សី  នឹង

អាមេបោកប្រាស់ភូតភរ  គឹម សុខា និងបរិវ៉ា។

ដើម្បីមហិច្ចិតាខ្លួនបានកំពុង
ច្រានកម្ពុជាឳយវិនាស់ទៅថ្ងៃមុខ។

អា ហ៊ុន សែន  កិាន់កាប់ប្រទេសទៅតាមមហិច្ចតាយួន ដោយមិនដែលគឹតពីអនាគតប្រទេសជាតិ
ប្រើល្បិចកលគ្រប់បែបយ៉ាងដើម្បីកាន់អំណាចជាមួយបក្សពួកខ្លួន ។

អា សម រង្សី ជាបក្សប្រឆាំង បែ៛ជាប្រឆាំងៗផ្កាប់មុខ ដូចជាមនុស្សស្រវឹងនយោបាយ ហាមាត់ឡើងប្រមាថ មិនទាន់បានអំណាចផង
ចង់គេទៅកាត់ទោស ដើរញស់ញង់រាស្ត្រខ្មែរ
ឳយខ្ជិល ឳយបង្កររឿងខាំគ្នាពេញភូមិ ខ្លៈជាប់គុក
ខ្លៈរត់ចោលស្រុកដោសារខ្លួន ខ្លៈទៀតបានក្លាយជាមេម៉ាយ គ្មាននរណាចិញ្ចឹមកូន  បែជាខ្លួនរត់ទៅដេកនៅបរទេស ។

បែរជា អា គឹម សុខា  ដើរភួតភររាស្ត្រដើម្បីអំណាច កុហក់ប្រជាជនខ្មែរ អួតអាង បំប់ោងខ្លួន
ដូចហ៊ីង និយាយគ្មានការពិត តាមខ្សែសម្ងាត់ជា
អាយ៉ងយួនសោះ។

កម្រោងការរបស់ កឹម សុខា ក្រោយពីទាញកម្លាំង
បានហើយវានាំគ្នា បំរើរយួនដដែល។

ខ្មែរគ្មាននរណាម្នាក់ខ្សោយទេ ឳយតែបានរឿនចេះដឹងបន្តិចបន្ទួចបោកប្រាស់ខ្មែរគ្នាឯង ជិៈជាន់ បំផ្លាញខ្មែរគ្នាឯងរហូតដល់វិនាស់។

មិនដែលឃើញអ្នកនយោបាយខ្មែរស្រឡាញ់គ្នា
នាំគ្នាក័សាងប្រទេស ធ្វើអ្វីក៏ដើម្បីជាតិខ្មែរ អោយរាស្ត្រខ្មែររួចផុតពីទុក្ខវេទនាសោះ ។



Anonymous said...

stop fooling around your self,

Anonymous said...

It soud to us, Mr. Sam Rainsy want to lead the world and not our country Cambodia.

Mr. Sam Rainsy leads the world and Mr. Hun Sen Leads Cambodia. It sounds not to bad for our people.